គ្រប់គ្រងការទូទាត់ប្រាក់
  1. គ្រប់គ្រងការទូទាត់ប្រាក់
គ្រប់គ្រងការទូទាត់ប្រាក់
  • គ្រប់គ្រងការទូទាត់ប្រាក់
    • ទិដ្ឋភាពទូទៅ
    • ផ្ទាំងគ្រប់គ្រង
    • ប្រតិបតិ្តការ
    • វិក្កយបត្រលក់
    • គណនីទូទាត់
    • សេវាកម្មទូទាត់
    • សារជូនដំណឹង
    • របាយការណ៍
    • ការកំណត់
  1. គ្រប់គ្រងការទូទាត់ប្រាក់

ការកំណត់

ការកំណត់ មានមុខងារចំនួន 3៖ វិធីសាស្រ្តជូនដំណឹង ការជូនដំណឹង និងកំណត់សេវាកម្ម។
setting.png

I. វិធីសាស្រ្តជូនដំណឹង#

វិធីសាស្រ្តជូនដំណឹង មានការជូនដំណឹងតាមរយៈ អ៊ីមែល សារ SMS និងតេឡេក្រាម។
Notificationchannel1.png
សារជូនដំណឹង បង្ហាញព័ត៌មាននៃប្រភេទវិធីសាស្រ្តជូនដំណឹង ដែលបានបង្កើតឡើងរួចរាល់ ដែលមានទម្រង់ដូចរូបខាងក្រោម៖​
NotificationChannelsDetail.png

1. បន្ថែម#

អ្នកប្រើប្រាស់អាចបង្កើត វិធីសាស្រ្តជូនដំណឹង ដោយគ្រាន់តែចុចប៊ូតុង បន្ថែម ហើយបង្ហាញ វិធីសាស្រ្តជូនដំណឹង (email, SMS, Telegram) និង ឈ្មោះ ហើយបន្ទាប់មក បើកដំណើរការ ហើយចុចលើប៊ូតុង រក្សាទុក។
ADD.png

II. សារជូនដំណឹង#

សារជូនដំណឹង បង្ហាញពីគំរូសារសម្រាប់ផ្ញើទៅកាន់អតិជន និងអាចកំណត់ប្រភេទនៃការផ្ញើរសារ(ប្រតិតបតិ្តការសង្ខេបប្រចាំថ្ងៃ ការបង់ប្រាក់បានជោគជ័យ និងបានទទួលការទូទាត់)។
NotificationEvents.png

លម្អិតការជូនដំណឹង#

យើងអាចធ្វើការកែរប្រែ និងបើក ឬបិទការជូនដំណឹងតាមរយៈ Telegram និង SMS។
NotificationDetail.png

III. កំណត់ការទូទាត់#

កំណត់ការទូទាត់ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច ជ្រើសរើសសេវាកម្ម និងគ្រប់គ្រងកំណត់ការទូទាត់ផ្សេងទៀតនៃដំណើរការទូទាត់។
payment config.png

1. ជ្រើសរើសសេវាកម្ម#

Select service.png
ជ្រើសរើសសេវាកម្ម មានជម្រើស 2 គឺ៖
- បញ្ចូលទិន្នន័យ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ចូលទិន្នន័យដោយផ្ទាល់តាមរយៈ Excel ទៅក្នុងប្រព័ន្ធ គ្រប់គ្រងការទូទាត់ប្រាក់ ។
- Proxy គឺជាការទាញយកទិន្នន័យរបស់អតិថិជនពីម្ចាស់អាជីវកម្ម តាមរយៈ Proxy URL កាន់ប្រព័ន្ធ គ្រប់គ្រងការទូទាត់ប្រាក់ ។

2. កំណត់ការទូទាត់#

payment config1.png
កំណត់ការទូទាត់ មានទម្រង់ដូចរូបខាងលើ មានដូចជា៖
- បង់ប្រាក់ជាមួយនឹងនិមិត្តសញ្ញា (-)៖ អនុញ្ញាតឱ្យបង់ប្រាក់ប្រើនិមិត្តសញ្ញា (-) បាន។
- ទូទាត់វិក្កយបត្រផុតកំណត់៖ អនុញ្ញាតឱ្យបង់ប្រាក់ក្រោយកាលបរិច្ឆេទកំណត់។
- ទូទាត់លើសចំនួនទឹកប្រាក់៖ អនុញ្ញាតការបង់ប្រាក់លើសពីកម្រិតដែលកំណត់។
- ទូទាត់មិនគ្រប់ចំនួនទឹកប្រាក់៖ អនុញ្ញាតការបង់ប្រាក់មិនគ្រប់ចំនួនដែលកំណត់។

3. Proxy/Webhook (REST)#

payment config2.png
- Webhook៖ ជាជម្រើសមួយដើម្បីបើកតែសកម្មភាព Webhook តែប៉ុណ្ណោះ។**
- បិទដំណើរការ Mobile៖ អនុញ្ញាតអោយបិទការប្រើប្រាស់លើទូរស័ព្ទ។
- បិទដំណើរការ SSL Certificate Verify៖ ជម្រើសមួយដើម្បីបិទការត្រួតពិនិត្យ SSL Certificate Verify ដែលមានសម្រាប់ការអភិវឌ្ឍន៍ ឬសាកល្បង។
- Token៖ ជាលេខកូដសុវត្ថិភាព ដែលនឹងត្រូវបានប្រើសម្រាប់ការផ្ទៀងផ្ទាត់សំណើរ។
- Proxy URL៖ Field ដែលត្រូវការសម្រាប់សេវាកម្ម Proxy។
- Webhook URL៖ Field សម្រាប់បញ្ចូលសេវាកម្ម webhook។
Previous
របាយការណ៍
Built with