ផ្ទាំងគ្រប់គ្រង គឺបង្ហាញពីទិដ្ឋភាពទូទៅ ឬការសង្ខេបនៃសកម្មភាពទូទាត់ ការវិភាគទិន្នន័យប្រតិបត្តិការ និងការតាមដានលើចំណូលដែលទទួលបានជាដើម។ មុខងារសំខាន់ៗដែលបង្ហាញក្នុងផ្ទាំងគ្រប់គ្រងរួមមាន៖1
បង្ហាញចំនួនទឹកប្រាក់សរុបដែលបានទូទាត់រួច ក្នុងខែមុន ខែនេះ ម្សិលមិញ និងថ្ងៃនេះ។2
ចំនួនទឹកប្រាក់ទូទាត់សរុប៖ បង្ហាញចំនួនទឹកប្រាក់សរុបដែលបានទូទាត់ទៅក្នុងគណនីរបស់ម្ចាស់អាជីវកម្ម ដែលអាចអោយយើងមើល និងប្រៀបធៀប ចំនួនទឹកប្រាក់តាមខែ ឆ្នាំ និងតាមរូបិយប័ណ្ណ។3
ចំនួនប្រតិបត្តិការតាមប្រភេទ៖ ផ្នែកនេះផ្តល់នូវការវិភាគនៃប្រភេទផ្សេងៗនៃប្រតិបត្តិការដែលត្រូវបានដំណើរការក្នុងអំឡុងពេលដែលបានជ្រើសរើស។ គំនូសតាងចំណិតបង្ហាញពីការចែកចាយភាគរយនៃប្រភេទប្រតិបត្តិការនីមួយៗ ខណៈដែលតារាងរបារបង្ហាញចំនួនប្រតិបត្តិការសម្រាប់ប្រភេទនីមួយៗ។ ក្នុង ករណី ប្រតិបត្តិការតិចជាង ឬស្មើ 5% មិនត្រូវបានបង្ហាញទេ។4
ប្រតិបត្តិការតាមធនាគារ៖ បង្ហាញប្រតិបត្តិការដែលបានទូទាត់តាមរយៈធនាគារនីមួយៗ ដោយមានចំនួនប្រតិបត្តិការ និងចំនួនទឹកប្រាក់តាមរូបិយប័ណ្ណ។5
ប្រតិបត្តិការបរាជ័យ៖ បង្ហាញនូវចំនួនប្រតិបត្តិការដែលបរាជ័យ ផុតកំណត់ បានលុប និងបានបោះបង់ក្នុងរយៈពេល 60 ថ្ងៃចុងក្រោយ។